What is a robot trading?

ការពិតអំពីប្រព័ន្ធជួញដូរឧបករណ៍និស្សន្ទស្វ័យប្រវត្តិ Expert Advisors និង Robots

លោកអ្នកប្រហែលជាធ្លាប់ដឹងខ្លះហើយពីគេហទំព័រមួយចំនួនក្នុងពេលថ្មីៗនេះ ដែលគេធ្វើការផ្សព្វផ្សាយអំពីប្រព័ន្ធជួញដូរស្វ័យប្រវត្តិជាច្រើន លើបណ្តាញអ៊ិនធឺណែត។ ប្រព័ន្ធជួញដូរស្វ័យប្រវត្តិទាំងអស់នោះត្រូវបានគេស្គាល់ថាជា "Expert Advisors" (ប្រព័ន្ធផ្តល់ប្រឹក្សាវិនិយោគជំនាញ) ឬ "Trading Robots" (កម្មវិធីជួញដូរ)​ ពេលដែលដាក់បញ្ចូលទៅក្នុង កម្មវិធីជួញដូរ MetaTrader ហើយប្រព័ន្ធជួញដូរនេះគឺពិតជាអាចជួញដូរទីផ្សារបានដោយស្វ័យប្រវត្តិបាន ពីព្រោះបរិមាណចំណេញដ៏អស្ចារ្យបានផ្តល់ដល់វិនិយោគិនរួចមកហើយ។

ការធ្វើជំនួញដូរស្វ័យប្រវត្តិដ៏អស្ចារ្យនៃប្រព័ន្ធជួញដូរ Expert AdvisorsTrading​ Robots ដែលពេញលេញគឺថា៖ ប្រសិនបើលោកអ្នកទិញប្រព័ន្ធជួញដូររបស់យើងខ្ញុំ លោកអ្នកនឹងអាចដាក់ឬតម្លើងដោយវាដំណើរការប្រតិបត្តការណ៍ជួញដូរក្នុងម៉ាស៊ីនកុំព្យូទ័រ បន្ទាប់មកលោកអ្នកគ្រាន់តែអង្គុយមើលប្រព័ន្ធជួញដូរស្វ័យប្រវត្តិ ធ្វើការបង្កើត និងបង្កើនប្រាក់ចំណេញក្នុងគណនីជួញដូររបស់លោកអ្នកប៉ុណ្ណោះ ហើយវាមិនមានការទាមទារតំរូវការច្រើនពីវិនិយោគិនដែលក្នុងការជាវយកប្រព័ន្ធជួញដូរស្វ័យប្រវត្តិដ៏អស្ចារ្យនេះមកប្រើ ឬតំម្លើងភ្ជាប់ជាមួយកម្មវិធីជួញដូរ MetaTrader

តើ Expert AdvisorTrading Robot ជាអ្វី?

Expert Advisors គឺជាកម្មវិធីដែលអាចធ្វើការវិភាគបច្ចេកទេសលើទីផ្សារ និងធ្វើប្រតិបត្តការណ៍ជួញដូរដោយស្វ័យប្រវត្តិក្នុងកម្មវិធីជួញដូរ MetaTrader។ ជាមធ្មតាកម្មវិធីស្វ័យប្រវត្តិខាងលើអាចដំណើរការបានដោយ មុខដំបូងលោកអ្នកត្រូវធ្វើការទិញកម្មវិធីនេះពីគេហទំព័រដាក់លក់ ហើយទាញយកកម្មវិធីមកក្នុងកុំព្យូទ័រ ហើយបញ្ចូលក្នុងទៅក្នុងកម្មវិធីជួញដូរ MetraTrader ជាលក្ខណៈកម្មវីធីបន្ថែពីលើ ឬជំនួយ។ បន្ទាប់ពីបញ្ចូលឬតំឡើងរួចរាល់ហើយ គឺដល់ពេលដែលកម្មវិធីនឹងធ្វើការជួញដូរក៏អស្ចារ្យស្វ័យប្រវត្តិមួយនឹងកើតមានឡើង គឺកម្មវិធីនោះនឹងកំណត់ថាពេលណាគួរធ្វើការ ទិញ (Buy) ឬលក់ (Sell) នៃគូររូបិយប័ណ្ណណាមួយ​ (ជាទូទៅអ្នកត្រូវអាចធ្វើការរើសគូររូបិយប័ណ្ណណាដែលទទួលស្គាល់ដោយកម្មវិធីនោះប៉ុណ្ណោះ ព្រោះគ្រប់កម្មវិធីជួញដូរស្វ័យប្រវត្តិទាំងអស់មិនអាចមានជំនាញឬស្គាល់គ្រប់គូររូបិយប័ណ្ណទាំងអស់ទេ) ហើយកម្មវិធីនេះក៏នឹងមានមុខងារការពារ​ ហានិភ័យផងដែរ។

ចំណុចចាប់អារម្មណ៍ចម្បងពេលនេះគឺថាបើមានកម្មវិធីជួញដូរស្វ័យប្រវត្តិនេះហើយ គឺវាមិនសូវជាត្រូវការ លោកអ្នកទៅអង្គុយធ្វើការជួញដូរដោយផ្ទាល់ដែអ្វីនោះទេ គឺក្រៅពីការធ្វើការទិញ​ និងទាញយកមកបញ្ចូលបន្ថែមទៅក្នុងកម្មវិធីជួញដូរ MetaTrader ដែលមានស្រាប់តែប៉ុណ្ណោះ។ លោកអ្នកអាចកំណត់បរិមាណជួញដូរ អោយកម្មវិធីធ្វើការជួញដូរអោយ ឬលោកអ្នកក៏អាចធ្វើការកែប្រែមុខងារកំណត់ជាច្រើនទៀតបានគ្រប់ពេល ហើយពុំមានប្រឈមនឹងបញ្ហាទប់អារម្មណ៍មិនបានរបស់អ្នកជួញដូរទៀតទេ ដែលដោយសារតែសារៈប្រយោជន៍ ទាំងនេះទើបគេធ្វើការលក់កម្មវិធីនេះមកកាន់លោកអ្នក។

 

  • What is a robot?, What is a robot trading?
  • 0 អ្នកប្រើប្រាស់យល់ថាមានប្រយោជន៍
Was this answer helpful?